👉គតិពិចារណា?
ហេតុនាំឲមនុស្សគ្រប់រូបអាចទទួលបានជីវិត ពេញ បរិបូណ៍
ដំណើរទទួលបានសេចក្ដីសង្គ្រោះដ៏ពិតក្នុងព្រះគ្រីស្ទហើយបានក្លាយជាគ្រីស្ទបរិស័ទដ៏ពិត ប្រាកដ.…។
១-ការស្ដាប់ឮដំណឹងល្អ គឺតាមរយៈព្រះបន្ទូលព្រះយេស៊ូវ បើកសម្ដែងនៅក្នុងព្រះគម្ពីរ66កណ្ឌ 1189 ជំពូក 31170-75ខ នៃគម្ពីរគ្រីស្ទបរិស័ទដំណឹងល្អ ៕
-ដូច្នេះ សេចក្ដីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ រ៉ូម១០:១៧ ៕
២-ទទួលជឿដំណឹងល្អ គឺដាក់ចិត្តពិសោធន៍លើអង្គព្រះយេស៊ូវគ្រីស្ទ …៕
-តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់ ហេព្រើ១១:៦ ៕
-ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ យ៉ូហាន៣:១៦ ៕
៣-ប្រែចិត្តចេញពីអំពើបាប គឺត្រូវឈប់ប្រព្រឹត្តិអំពើបាបបន្តទៅមុខទៀត …៕
- ពីដើម ព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះ ទ្រង់ត្រាស់បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ កិច្ចការ១៧:៣0
៤-ហ៊ាននិយាយចេញពីដួងចិត្តស្មោះដោយលន់តួអំពើបាប ទៅចំពោះព្រះគ្រីស្ទ ដើម្បីឲទ្រង់ប្រោសព្យាបាលឲជា …៕
-ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ម៉ាថាយ១៦:១៦
៥-ចូរទទួលបុណ្យជ្រមុជ(គឺទទួលយកព្រះគ្រីស្ទដាក់ក្នុងជីវិត ដើម្បីទទួលបានជីវិត ពេញបរិបូរណ៍ដោយប្រទាននូវវិញ្ញាណនៃសេចត្តីសុចរិតរបស់ព្រះវិញ្ញាណ ឬការទទួលបានជីវិតថ្មី តាមរយៈការសុគត់លើឈើឆ្កាង ការកប់ក្នុងផ្នូរ និងការរស់ឡើងវិញនៃព្រះគ្រីស្ទ អ្នកដែលទទួលជឿព្រះគ្រីស្ទ ក៏ត្រូវធ្វើគម្រូដូចព្រះគ្រីស្ទ នេះហើយជាអត្ថន័យពិត នៃការទទួលធ្វើពិធីជ្រមុជ ទឹកដោយព្រះគ្រីស្ទយេស៊ូវ)
-ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ កិច្ចការ២:៣៨ ៕
Everyone៸ you may received Abandent life through:
Step to be saved in Christ
1-Hear the gospel
Rom10:17
2-Believe the gospel
Heb11:6
John3:16
3-Repent from Sin
Acts17:30
4-Confess into Christ
Matt16:16
5-Be baptizes(Accepted Christ to be Abandent life in Christ)
Acts2:38
ដោយបណ្ឌិតទស្សនៈវិជ្ជាគ្រីស្ទាន
អ៊ួង វិបុល
By:Rev.Dr.Uong VIBOL