ពិធីប្រកាសទទួលស្គាល់តួនាទី និងមុខតំណែង ក.ប.គ.ក ខេត្តតាកែវ
ខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣
គណៈកម្មាធិការកណ្តាលនៃក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានរៀបចំពិធីប្រកាសទទួលស្គាល់តួនាទី និងមុខតំណែងគណៈកម្មាធិការក្រុមប្រឹក្សាព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សាខាខេត្តតាកែវ ក្រោមអធិបតីភាព លោក អ៊ួង យ៉ូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារ គ្រីស្ទបរិស័ទកម្ពុជា និងជានាយកអង្គការដំណឹងល្អភូមិយើង រួមជាមួយ និង លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ។ ក្នុងនោះមានសមាសភាពចំនួន៣៣រូប ប្រធាន ០១រូប អនុប្រធាន ០៩រូប ចំនួយការ ០១រូប និង សមាជិក២២រូប។

Pin It