"សូមអបអរសាទរដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង"

ខេត្តព្រះសីហនុ: កាលពីព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២៤ ដោយមានការអញ្ចើញពីសាលាព្រះគម្ពីរ ហាយឡែន លោកគ្រូ អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា និងជាប្រធានដំណឹងល្អភូមិយើងអាស៊ី បានអញ្ជើញជាគ្រូអធិប្បាយ ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន 50នាក់ នៅសាលាព្រះគម្ពីរហាយ ឡែន ។

គួរបញ្ជាក់ផងដែរថាក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិតសាកលវិទ្យាធិការ គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូគង្វាល ក្រុមគ្រួសារនិស្សិត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែរបានចូលរួមសរុបចំនួន ៣០០នាក់ ។ ជាថ្មីម្ដងទៀតយើងខ្ញុំសូមអធិស្ឋានសូមព្រះអម្ចាស់យេស៊ូវគ្រីស្ទប្រទានពរដល់ខណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងសិស្សនិសិត្សទាំងអស់ ។ អាម៉ែន ។ សូមព្រះព្រទានពរ ។

Pin It