ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានរៀបចំអបអរសាទរទិវាអធិស្ឋានជាតិ ១កក្កដា ក្រោមអធិបតីភាព ឯកឧត្តម ឈិត សុគន្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានាព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានរៀបចំអបអរសាទរទិវាអធិស្ឋានជាតិ ១កក្កដា ក្រោមអធិបតីភាព ឯកឧត្តម ឈិត សុគន្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ។

នាឱកាសនោះ ឯកឧត្តម ឈិត សុគន្ធី បានថ្លែងថា គុណតម្លៃនៃសុខសនិ្តភាព ដែលមានរហូតមកពេលនេះ គឺជាគុណបំណាច់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបានទេ ព្រោះយើងឆ្លាប់បានឆ្លងកាត់ពីការលំបាក បាទដៃទទេ តែដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានស្វែងរកយ៉ាងលំបាក ហើយបច្ចុប្បន្ននេះ ដែលយើងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកបន្តវេន និងកំពុងថែរក្សាការពារនូវសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីសម្រេចបានសមិទ្ធផលជាច្រើនទៀត ឆ្ពោះទៅរកភាពរីកចម្រើនជឿនលឿន។

បន្ថែមពីនោះ ឯកឧត្តម ក៏បានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំគ្រីស្ទបរិស័ទទាំងអស់គួចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាល់ការសម្រេចនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដូចដែលយើងបានឃើញហើយថា រាល់ការសម្រេចនោះគឺប្រកបដោយទស្សនៈច្បាស់លាស់ ប្រាកដ វែងឆ្ងាយ ពិសេសគឺផ្តល់ផលប្រយោជន៍ជូនជាតិ ប្រជាជនកម្ពុជាទាំងមូល។

សូមជម្រាបជូនថា ការអបអរសាទរទិវាអធិស្ឋានជាតិ ១កក្កដានេះ គឺគ្រីស្ទបរិស័ទតែងតែអធិស្ឋានដោយពាក្យទូលអង្វរដល់ព្រះយេស៊ូវគ្រីស្ទ ជួយថែរក្សា ផ្តល់សន្តិភាព ប្រទានប្រាជ្ញា កម្លាំង សុខភាពមាំមួន ជូនដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ពិសេសព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលជាច្រើនផងដែរ។

គួរបញ្ជាក់ថាពិធីនេះក៏ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកតំណាងទូទាំង ២៥រាជធានី-ខេត្ត សមាជិក សមាជិការ ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគី្រស្ទបរិស័ទកម្ពុជាសរុប ៦៥នាក់ នៅរាជធានីភ្នំពេញ ៕

សូមភ្ជាប់ជាមួយយើងតាម សូមចុចពាក្យនេះ ហ្វេសប៊ុក CCCN https://www.facebook.com/

សូមចុចពាក្យនេះ CCCN (https://t.me/cccncam) សម្រាប់តេលេក្រាម

#Cambodianchristianchurchesnetwork
#Reachavillageasiacambodia
សូមព្រះប្រទានពរ!

Pin It