"ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល"

ភ្នំពេញ: ថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បាទអញ្ជើញចូលរួមទិវាអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស-២០ សីហា ២០២៤ "ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល" ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមជាគណ:អធិបតីពីឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងបព្វជិត និងសាសនិកសាសនាទាំង៣ ចំនួនជាង ២០០០នាក់ នៅOCIC ។

បញ្ហាជួញដូរមនុស្សគឺជារបស់យើងទាំងអស់គ្នាអាចចូលរួមបាន ដូចដែលព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ

[17] លុះព្រះ‌យេស៊ូវបានឮ នោះទ្រង់មានបន្ទូលថា ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូ‌ពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង ម៉ាកុស 2:17 ពគប

ដូច្នេះសូមបងប្អូនគូកនអ្នកប្រើព្រះទាំងអស់ចូលរួមផ្សព្វផ្សាយនូវបញ្ហាទាំងអស់នេះដល់សមាជិកតាមបណ្តាពួកជំនុំ ព្រះវិហារ ស្នាក់ការថ្វាយបង្គំ និង អង្គការសមាគម ឲ្យបានខ្ជាប់ខ្ជួន ។ សូមព្រះព្រទានពរ ។

Pin It