"រួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានអ្នករងគ្រោះដោយសារគ្រឿងញៀន"

តាងនាមឲ្យថ្នាក់ដឹកនាំ លោកគ្រូគង្វាល លោកគ្រូ អ្នកគ្រូ និង តំណាងទូទាំង២៥រាជធានី-ខេត្ត សូមថ្លែងអំណរព្រះគុណយ៉ាងខ្ពស់បំផុត ដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះនៃស្ថានសួគ៌ និងសូមថ្លែងអំណរគុណក្រៃលែងដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានផ្ដល់ឱកាសដល់គ្រីស្ទបរិស័ទបានចូលរួមចំណែកក្នុងយុទ្ធនាការថ្នាក់ជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៨កន្លងមក ។

ដោយយោងតាមការប្រកាសដាក់ចេញនូវយុទ្ធនាការថ្នាក់ជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ ឆ្នាំ២០២៤ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យើងខ្ញុំសូមប្តេជ្ញាក្នុងការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការថ្នាក់ជាតិលើកទី៩នេះឲ្យកាន់តែប្រសើរ ដើម្បីឆ្ពោះទៅរក កម្ពុជាគ្មានគ្រឿងញៀន និងសហគមន៍គ្មានគ្រឿងញៀន ។

ជាចុងក្រោយយើងខ្ញុំជាថ្នាក់ដឹកនាំ លោកគ្រូគង្វាល លោកគ្រូ អ្នកគ្រូ និង តំណាងទូទាំង២៥រាជធានី-ខេត្ត សូមអធិស្ឋានដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះនៃស្ថានសួគ៌ សូមព្រះប្រទានព្រះពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកបដោយ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា សុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចជូនជាតិ ដើម្បីសន្តិភាពជានិរន្តរ៍ ។ អាម៉ែន ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២៤

Pin It