(ភ្នំពេញ)៖ គណៈកម្មាធិការក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ថ្នាក់ដឹកនាំ គ្រូគង្វាល ចាស់ទុំ សមាជិក សមាជិកា ជាគ្រីស្ទបរិស័ទ នៃក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយ ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈលិខិតជូនពរ, គណៈកម្មាធិការក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា «ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរ និងជាយុវជនឆ្នើមមួយរួបរបស់កម្ពុជា ដែលពោរពេញដោយសមត្ថភាព មានសក្តានុពល និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ដ៏ល្អប្រពៃ និងជាបញ្ញាវន្តខ្មែរមួយរូប ដែលទទួលបានការគោរពសរសើរ និងការស្រឡាញ់រាប់អាន ពីសំណាក់គ្រីស្ទសាសនិកនៅកម្ពុជា ហើយបាននឹងកំពុងរួមចំណែកដឹកនាំយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ គណៈកម្មាធិការក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ថ្នាក់ដឹកនាំ គ្រូគង្វាល ចាស់ទុំ សមាជិក សមាជិកា ជាគ្រឹស្ទបរិស័ទ នៃក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុង ចំពោះការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាត្រឹមត្រូវរបស់ សម្តេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រដោយស្មោះចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន មានមោទនភាព និងប្រជាជនកាន់តែមានជីវភាពធូរធាព្រមទាំងរស់នៅប្រកបដោយសេចក្តីសុខសាន្តជានិច្ចនិរន្តរ៍។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមតាមជួយថែរក្សាការពារ និងប្រទានព្រះពរជ័យបវរសួស្តី ជ័យមង្គល ប្រាជ្ញាភ្លឺថ្លា កាយពលមាំមួន និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី កុំបីឃ្លៀងឃ្លាតឡើយ»៕

Pin It