ទីបន្ទាល់របស់ប្អូនស្រី ថុល ជីវី នៅខេត្តកំពង់ចាម
ប្អូនស្រី ថុល ជីវី ជាកុមារីម្នាក់ មានអាយុ ១០ឆ្នាំ រស់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កុមារី ថុល ជីវី រស់នៅក្នុងគ្រួសារមួយ ដែលមានជីវភាពក្រីក្រលំបាក ដែលឪពុកម្ដាយរបស់នាង ជាកម្មករសំណង់ រកស៊ីលំបាក ខ្វះមុខខ្វះក្រោយ ដោយមានជំនឿខាងព្រលឹងវិញ្ញាណលើសាសនា។
កុមារី ថុល ជីវី ទទួលបានឮដំណឹងល្អ អំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈជីដូនរបស់នាង ដោយមានឈ្មោះថា៖ «ម៉ៅ គឹមឈីន» ដែលបានផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទដល់នាង ហើយជីដូនរបស់នាងបាននិយាយប្រាប់នាងថា៖ «ចៅស្រីជាទីស្រឡាញ់របស់យាយអើយ ចូរស្ថិតនៅអោយបានខ្ជាប់ខ្ជួន រួមជាមួយនឹងព្រះអម្ចាស់តរៀងទៅ ដោយតាមរយៈព្រះគ្រីស្ទ! ដោយសារតែការការបំផ្លាស់បំប្រែរបស់ព្រះ ចៅស្រី បានដើរតាមព្រះគ្រីស្ទ ហើយឥឡូវនេះ ចៅស្រីបានក្លាយជា កូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់ ដែលទ្រង់សព្វព្រះហឫទ័យ។ អំពើបាបលែងចងរុំព័ទ្ធចៅស្រីបានតទៅទៀតហើយ» ។
ខេត្តកំពង់ចាម ជាខេត្តមួយស្ថិតនៅដងទន្លេមេគង្គនៃព្រះរាជាណាចក្រម្ពុជា ដែលយើងអាចធ្វើដំណើរចេញពីភ្នំពេញ ឆ្ពោះទៅទិសខាងកើត ដោយឆ្លងតាមស្ពាន មិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វា តាមផ្លូវជាតិលេខ ៦ អា ដោយឆ្លងកាត់តាមស្រុកបាធាយ ខេត្តកំពង់ចាម រួចបានទៅដល់ទីប្រជុំជនស្គន់ ក្នុងស្រុកជើងព្រៃ ទើបយើងតម្រង់ទិសទៅតាមផ្លូវជាតិលេខ ៧ តម្រង់ឆ្ពោះទៅក្រុងកំពង់ចាម ដោយឆ្លងកាត់តាមផ្សារព្រៃទទឹង ស្រុកព្រៃឈរ ក្នុងចម្ងាយផ្លូវ ១២១ គីឡូម៉ែត្រ។ ខេត្តកំពង់ចាម គឺជាខេត្តមួយដែលសម្បូរទៅដោយភោគផលកសិ-ឧស្សាហកម្ម ដូចស្រូវ ពោត សណ្ដែក ឈើហូបផ្លែសាវម៉ាវ ម្នាស់ ធូរេន ស្វាយ ស្វាយចន្ទី កៅស៊ូ និង។ល។ ហើយក៏សម្បូរទៅដោយត្រី សាច់ និងមាន ទេសភាពធម្មជាតិ ព្រមទាំងប្រាសាទបុរាណ ផងដែរ ដែលជាទីចាប់អារម្មណ៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ខេត្តកំពង់ចាម មានផ្ទៃដីចំនួន ៤.៥០៩ គីឡូម៉ែត្រការេ មានប្រជាជនរស់នៅចំនួន ៩២៨.៦៩៤នាក់ និងមាន ៩១៦ភូមិ ១០៩ឃុំ ៩ស្រុក និងក្រុង ១។ ឈ្មោះស្រុកមានដូចជា៖
១. ស្រុក បាធាយ មាន ១២ ឃុំ និង ៨០ ភូមិ
២. ស្រុក ចំការលើ មាន ០៨ ឃុំ និង ៨៥ ភូមិ
៣. ស្រុក ជើងព្រៃ មាន ១០ ឃុំ និង ៧៤ ភូមិ
៤. ស្រុក កំពង់សៀម មាន ១៥ ឃុំ និង ១១២ភូមិ
៥. ស្រុក កងមាស មាន ១១ ឃុំ និង ៩៣ ភូមិ
៦. ស្រុក កោះសូទិន មាន ០៨ ឃុំ និង ៨៥ ភូមិ
៧. ស្រុក ព្រៃឈរ មាន ១៥ ឃុំ និង ១៧៦ភូមិ
៨. ស្រុក ស្រីសន្ធរ មាន ១៤ ឃុំ និង ៨៦ ភូមិ
៩. ស្រុក ស្ទឹងត្រង់ មាន ១២ ឃុំ និង ៩៦ ភូមិ
១០. ក្រុង កំពង់ចាម មាន ០៤ ឃុំ និង ២៤ ភូមិ
ចាប់តាំងពីពេលដែលកុមារី ថុល ជីវី បានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទ ជីវិតរបស់កុមារី ថុល ជីវី មានការផ្លាស់ប្រែ ហើយកុមារី ថុល ជីវី រស់នៅដោយមានចិត្ដក្លាហាន និងដោយសុខសាន្ដ ព្រមទាំងកាន់តាមសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទទៀតផង ដោយទទួលបានជាកេរមត៌ករបស់ខ្លួន និងទ្រព្យសម្បត្តិដ៏ថ្លៃថ្នូររបស់ព្រះអាទិករ។ ដោយអំណាចព្រះចេស្ដា នៃព្រះគុណរបស់ផងទ្រង់ មកពង្រឹងវិញ្ញាណរបស់កុមារី ថុល ជីវី។ តាមរយៈព្រះយេស៊ូវ កុមារី ថុល ជីវី បានសង្រ្គោះ។ តាមរយៈព្រះយេស៊ូវ កុមារី ថុល ជីវី ត្រូវបានប្រោសឱ្យជា។ តាមរយៈព្រះយេស៊ូវ កុមារី ថុល ជីវី ទទួលបានជីវិតពេញបរិបូរ។ តាមរយៈព្រះយេស៊ូវ កុមារី ថុល ជីវី បាននាំមុខគេនៅក្នុងទីប្រណាំង។ តាមរយៈព្រះយេស៊ូវ កុមារី ថុល ជីវី ទទួលបានជីវិតដ៏គ្រប់លក្ខណ៍។ តាមរយៈព្រះយេស៊ូវ ហើយនិងមានតែតាមរយៈព្រះយេស៊ូវតែមួយអង្គគត់ប៉ុណ្ណោះ ឥឡូវនេះកុមារី ថុល ជីវី បានក្លាយជាមនុស្សថ្មីម្នាក់ ដែលកើតចេញពីព្រះហស្តរបស់ផងព្រះ។ សូមឲ្យនប្រកបដោយព្រះពរដ៏អស្ចារ្យ មានដល់កុមារី ថុល ជីវី! ឱព្រះវរបិតាអើយ សូមអរព្រះគុណដល់ព្រះអង្គទ្រង់ ចំពោះការបំផ្លាស់បំប្រែរបស់ផងទ្រង់ តាមរយៈកិច្ចការដែលព្រះយេស៊ូវបានសម្រេចបានដល់កុមារី ថុល ជីវី។ កុមារី ថុល ជីវី បានអធិស្ឋានទូលថ្វាយដល់ព្រះអម្ចាស់ថា៖ «សូមអរព្រះគុណ ចំពោះព្រះវិញ្ញាណរបស់ទ្រង់ ដែលរស់នៅក្នុងទូលបង្គំ។ សូមព្រះអង្គបានដឹកនាំទូលបង្គំ សូមព្រះអង្គទ្រង់ណែនាំទូលបង្គំ សូមព្រះអង្គទ្រង់បានប៉ះពាល់ដល់ទូលបង្គំ ហើយនិងសូមព្រះអង្គទ្រង់បានប្រោសទូលបង្គំផង។ សូមព្រះអង្គទ្រង់ជួយដល់ទូលបង្គំ ឱ្យក្លាយទៅជាមនុស្សសំណប់របស់ផងទ្រង់ និងទទួលបានអ្វីៗទាំងអស់ ដែលព្រះយេស៊ូវបានសុគតជំនួសទូលបង្គំ។ សូមទូលថ្វាយក្នុងព្រះនាមដ៏ពេញដោយឫទ្ធិបារមីនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។ អាមែន!» ។
ដោយគោរពតាមព្រះរាជបញ្ជារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដូចដែលមានចែងនៅក្នុងបទគម្ពីរដំណឹងល្អ តាមរយៈលោក ម៉ាថាយ ជំពូក ២៨ ត្រង់ខ.១៨-២០ ថា៖ «ឯព្រះយេស៊ូវ ទ្រង់យាងមកមានបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ បរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់ គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។» កុមារី ថុល ជីវី ក៏បានធ្វើជាស្មរបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ ទៅដល់ឪពុកម្ដាយ បងប្អូនប្រុសស្រី ក្នុងក្រុមគ្រួសាររបស់ខ្លួន និងបណ្ដាកុមារដទៃផ្សេងទៀត ឲ្យទទួលជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយទទួលយកព្រះអម្ចាស់ធ្វើជាព្រះអង្គសង្គ្រោះរបស់ខ្លួន ប្រយោជន៍ឲ្យរួចពីបាបនាលោកិយនេះ។ ចាប់ពីពេលនោះមកកុមារី ថុល ជីវី និងក្រុមគ្រួសារ ក៏ដូចជាបណ្ដាគ្រួសារដទៃទៀត ដែលជាអ្នកស្ម័គ្រចិត្តដើរតាមព្រះយេស៊ូវគ្រីស្ទ ទទួលបាននូវសេចក្ដីសុខសាន្ត សុភមង្គល សេចក្ដីអំណរ និងមានភាពចម្រុងចម្រើន ក្នុងព្រះគុណរបស់ព្រះនៃសេចក្ដីសុខសាន្ត។ អាមែន។
