ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង លោក អ៊ួង យូហាន ប្រធាន ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ចូលរួមអមដំណើរ ដោយ លោកគ្រូគង្វាល ហម គីមលី និង លោកគ្រូគង្វាល ទូច សុខា បានចុះដឹកនាំអង្គប្រជុំសំណេះសំណាល ដល់សមាជិកសមាជិកាជាថ្នាក់ដឹកនាំតាមបណ្តាពួកជំនុំនៃក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សាខាខេត្តបាត់ដំបង ចំនួន៤០នាក់ នៅព្រះវិហារអាន់ទីយ៉ូក។